ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់​ លួចម៉ូតូ និងដកហូតម៉ូតូបានមួយគ្រឿង​ យកមកប្រគល់ជូនជនរងគ្រោះវិញ

59

ក្រុងសៀមរាប: នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ​ សហការជាមួយផ្នែកព្រហ្មទណ្ឌ​ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ​ដា​ ចំរើន​ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ និងលោកវរសេនីយ៍ទោ នួន​ សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់​ ដកហូតបានម៉ូតូ០១​គ្រឿង​ ម៉ាកហុងដា ស្កុបពីពណ៌ស(បិទស្គុតពណ៍ខៀវ)​ ស៊េរីឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប យកមកធ្វើការសួរនាំ​។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា រូបគេមានឈ្មោះ សារ សារី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើតភូមិជំុនីក ឃុំជុំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចប្បន្ន ស្នាក់បន្ទប់ជួល​មួយកន្លែងក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង​ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅចំណុច មុខការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប​ ហើយយកទៅបិតស្គុតពណ៍ខៀវ និងដោះស្លាកលេខចេញ​ដើម្បីបន្លំភ្នែកសមត្ថកិច្ចនិងអ្នកដទៃ កុំឱ្យមើលស្គាល់ថាជាម៉ូតូដែលរូបគេបានធ្វើសកម្មភាពលួចបាន។

ម៉ូតូដែលដកហូតបានមកវិញខាងលើនេះជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ភួត សុភ័ក្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាងពីដាន រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប​ បានបាត់ដោយសារមានជនមិនស្គាល់មុខលួចយក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០កន្លងនៅចំណុច មុខការដ្ឋានសំណង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ បន្ទាប់ពី​រកឃើញមកវិញ​ និងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ទិត្យ​ ​ណារ៉ុង​ស្នងការ នៃ​ស្នង​ការដ្ឋាននគរបាល ខេត្តសៀមរាប​ និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការប្រគល់ទទួលជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញរួចហើយ ។
ចំណែកជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង