មហាសន្និបាត សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅតែប្រារព្ធធ្វើឡើងបើទោះបីប្រឈមនិងជម្ងីកូវីដ-១៩ក្តី
ភ្នំពេញ៖ កម្មវិធីមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលើកទី៤០ នៅឆ្នាំ២០២០នេះបានប្រារព្ធធ្វើឡើងនៅទីក្រុងទុយនីសប្រទេសទុយនីស៊ី ហើយកិច្ចប្រជុំនេះមានការចូលរួមប្រជុំដោយផ្ទាល់និងការប្រជុំតាមរយៈការបញ្ជូនរូបភាពនិងសំឡេង មកពីបណ្តាលទីក្រុងចំនួន១៣០ស្មើនិង១៣០ប្រទេស ដែលជាទីក្រុងប្រើប្រាស់ភាសាបារាំង បើទោះបីលើពិភពលោកប្រឈមនឹងជម្ងីកូវីដ-១៩ក្តី។
ដោយឡែកនៅល្ងាចថ្ងៃទី០៩ធ្នូនេះ សំរាប់ទីក្រុងភ្នំពេញបានបើកកិច្ចប្រជុំនេះ តាមរយៈការបញ្ជូនរូបភាពនិងសំឡេងនៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមពិភាក្សាក្នុងកម្មវិធីមហាសន្និបាតនេះ។
កិច្ចប្រជុំត្រូវបានបែងចែកជា៣ផ្នែកធំៗ ៖ ទី១ សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីតាល់។ទី២ កិច្ចប្រជុំការិយាល័យកន្ត្រៃលើកទី៩២ របស់សមាគមAIMF ។ ទី៣ កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគម AIMF ដែលមាន២ ផ្នែកសំខាន់ៗ ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ។ពាក់ព័ន្ធនឹងពិធីបើកសន្និបាតស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធ
ឌីជីតាល់នេះ គឺជាមហាសន្និបាតលើកទី៤០ របស់សមាគមAIMF ហើយ សមាគមAIMFតែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេសក្រោមប្រធានបទដាច់ដោយឡែក ពីឆ្នាំមួយទៅឆ្នាំមួយទៀតសម្រាប់ឆ្នាំ២០២០នេះ ។ សមាគមAIMFបានរៀបចំសន្និសីទមួយក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីតាល់។
ទីក្រុងដែលបានចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់និងតាមរយៈការបញ្ជូនតាមរូបភាពនិងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍរីកចំរើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។
គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមAIMFនិងធ្វើឡើងក្រោមអធិបតីភាពលោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ៕