ក្រុមប្រឹក្សាខណ្ឌបឹងកេងកង, គណៈអភិបាលខណ្ឌ, និង មន្រ្តីក្រោមឱវាទទាំងអស់ ចូលរួមដោយទឹកចិត្តជ្រះថ្លានូវថវិកា២៥០០ដុល្លារជូនសម្ដេចតេជោ
ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក ធឹម សំអាន គណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងគណៈនាយក,ប្រធាន អនុប្រធានការិយាល័យទាំង១១,សង្កាត់ទាំង០៧,ផ្សារទាំង០២និងមន្រ្តីក្រោមឱវាទទាំងអស់ ក្នុងខណ្ឌបឹងកេងកងសូមចូលរួមដោយទឹកចិត្តជ្រះថ្លា នូវថវិកាចំនួន ២៥០០ដុល្លារជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ១៩។
សូមគោរពជូនពរសម្តេច និងក្រុមគ្រួសារ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់កិច្ចការដែលប៉ងប្រាថ្នា៕