ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ២គ្រឿងបុកប៉ះគ្នា នៅតំបន់សេដ្ឋកិច្ច បណ្តាលឲ្យរបួសចំនួន៣នាក់

102

 

ព្រះសីហនុ៖ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងស្ថិតនៅ លើផ្លូវ បេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូនឹងម៉ូតូ ក្នុងទិសដៅ បញ្រ្ជាស់ទិសគ្នា C១២៥.ពណ៌ខ្មៅ សេរី២០១៩ ពាក់ផ្លាកលេខត្បូងឃ្មុំ ១G ៥៥៤១ បើកបរដោយឈ្មោះ ស្មាស់ អូមើត ភេទប្រុសអាយុ១៩ ឆ្នាំ (របួសធ្ងន់) នឹងប្រពន្ធឈ្មោះ ង៉ា សាណះ អាយុ២៥ឆ្នាំ ខ្មែរអុីស្លាម(ធ្ងន់) ស្នាក់នៅ ភូមិគគី ឃុំបិតត្រាំង បើកបរមកពីកើត មកលិច មកដល់ចំណុចកើតហេតុ បានចូល កន្លង ផ្លូវ ម៉ូតូ ឌូក ពណ៌ខ្មៅ គ្មានផ្លាកលេខ ទិសដៅពី លិចទៅកើតបើកបរដោយឈ្មោះណែន ដារ៉ូ ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់(ធ្ងន់)។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅពេទ្យ៨៨៨ឃ្លាំងលើ ។ រីឯវត្ថុតាង ត្រូវបាននគរបាលយកទៅរក្សាទុក នៅប៉ុស្តិ៍បណ្តោះអាសន្ន រងចាំការដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង