ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ព្រមទាំងសហការី បរិច្ចាគកថវិកា១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

145

 

ព្រះសីហនុ៖ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ព្រមទាំងសហការី ដែលបានចូលរួមឧបត្ថម្ភនូវថវិកាចំនួន ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លាអាមេរិក តាមរយះរដ្ឋបាលខេត្តព្រះសីហនុ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 សម្រាប់ព្យាបាលប្រជាពលរដ្ឋកម្ពុជា ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង