ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូលនាំយកថវិកា និងសំភារះជូនក្រុមគ្រួសារសព លោក ស្វាយ ឈុំ សមាជិកភូមិព្រៃឈូក សង្កាត់ស្នោរ

57

 

ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោកស្រី អភិបាលរង បានដឹកនាំមន្រ្តីរាជការសាលាខណ្ឌកំបូល និងលោក ចៅសង្កាត់ស្នោរ ចៅសង្កាត់រង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ស្វាយ ឈុំ សមាជិកភូមិព្រៃឈូក សង្កាត់ស្នោរ ខណ្ឌកំបូល។ លោក ស្វាយ ឈុំ សមាជិកភូមិព្រៃឈូក បានទទួលមរណភាព នៅម៉ោង១១:៣០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះដែលលោកអភិបាលខណ្ឌបាននាំយកបច្ច័យចំនួន២លាន៣សែនរៀលរួមជាមួយសម្ភារៈមួយចំនួនមានដូចជា អង្ករ២៥០ គីឡូ ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស និងមី១០កេស ជូនដល់ក្រុមគ្រួសារសព។
ជាមួយគ្នានោះលោកឃឹម ស៊ុនសូដា បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់លោក ស្វាយ ឈុំ សមាជិកភូមិព្រៃឈូក សង្កាត់ស្នោរនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង