ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​សែន​សុខ ហៅ​បុរស​ម្នា​ក់មក​អប់រំ ក្រោយ​មិន​ទទួលយក​ម៉ាស​ពី​ក្រុមការងារ​ពេល​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ការ​ជំងឺ​កូ​វីដ​-១៩

79

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ រ​នី សា​គី អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាំង​ចំរេះ​ទី​៨ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោយ​បោះចោល​មិន​ទទួលយក​ម៉ាស​ពី​ក្រុមការងារ​សង្កាត់​ភ្នំពេញ​ថ្មី ដែល​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​» តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ការអញ្ជើញ​បុរស​ខាងលើនេះ​មក​អប់រំ បាន​ធ្វើឡើង​បន្ទាប់ពី​បុរស​ម្នាក់នេះ កាលពី​រសៀល​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌ បាន​ពិនិត្យឃើញថា​មានការ​បង្ហោះ និង​ចែករំលែក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​ខ្លឹមសារ​វីដេអូ ដែលមាន​បុរស​ម្នាក់ បាន​បោះចោល​មិន​ទទួលយក​ម៉ាស​ពី​ក្រុមការងារ​របស់​សង្កាត់​ភ្នំពេញ​ថ្មី ដែល​ចុះ​ផ្សព្វផ្សាយ និង​ចែក​ម៉ាស​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដី​ហុយ​។​

​ជន​ខាងលើ​ឈ្មោ​ញ​លោក នី សា​គី បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន​ធ្វើការ​សុំទោស​ជា​សាធារណៈ ព្រមទាំង​សន្យា​មិន​ឱ្យមាន​កំហុស​នេះ​កើតឡើង​ជាថ្មីទៀត​នោះទេ និង​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ជាមួយគ្នានេះដែរ រដ្ឋបាល​ខណ្ឌ​សែន​សុខ សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​បន្ត​អនុវត្ត​ឱ្យបាន​ម៉ត់ចត់ នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​១,៥​ម៉ែត្រ និង​លាងដៃ​ដោយ​អាល់កុល ឬ​ដែល​សម្លាប់​មេរោគ​៕​

អត្ថបទដែលជាប់ទាក់ទង