ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកនេសាទដែលប្រកបអាជីវកម្ម នៅលើផ្ទៃសមុទ្រស្របច្បាប់ មានចំនួន ២៥២៣ គ្រឿង

288

ខេត្តព្រះសីហនុ៖ នាពេលបច្ចុប្បន្ននេះការប្រកបរបរនេសាទលើផ្ទៃសមុទ្រ បើតាមការឲ្យដឹងពីលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានឲ្យដឹងថា រាល់ថ្ងៃ មានទូក ដែលប្រកបរបរនេសាទស្របច្បាប់សរុបមានចំនួន ២៥២៤ គ្រឿង ក្នុងនោះ មានប្រភេទទូកអូសចំនួន ៨៥៤ គ្រឿង ជាប្រភេទទូកដែលមានកំលាំងសេះធំ ក្រៅពីនេះគឺមានទូកប្រភេទ មងបណ្ដែត មងបង្គា មងត្រី ទូកលប ទូកសន្ទូចជាដើម។

លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមក៏បានបញ្ជាក់បន្ថែមថា ទាក់ទងនឹងបទល្មើសនេសាទគឺចែកចេញជាពីរ ទីមួយបទល្មើសនេសាទដែលមានប្រភេទទូកអូស នេសាទនៅតំបន់ទឹករាក់ក្រោម២០ម៉ែត្រ មានតិចតួច និងទី ពីរ ទូកប្រើឧបករណ៍នេសាទខុសច្បាប់ដូចជា ឧបករណ៍ប្រភេទពោះវៀនជ្រូក គឺមានការប្រើនៅតំបន់ឆ្ងាយដាច់ស្រយាលដូចជាតំបន់កែវផុសនិងតំបន់ព្រៃនប់។
ក្រៅពីបទល្មើសនេសាទលោក ក៏បានលើកឡើងបន្ថែមថាបច្ចុប្បន្នក៏នៅមានការ កាប់ទន្ទ្រាន ព្រៃកោងកាងក៏ដូចជាព្រៃលិចទឹកមួយចំនួន ដើម្បីវាតយកដីធ្វើ ជាដីកសិកម្មផ្ទាល់ខ្លួនដែលធ្វើឲ្យបាត់នូវជម្រកធនធានមច្ឆជាតិ ព្រោះព្រៃទាំងអស់នេះគឺជាប្រភពនៃការពងកូនរបស់មច្ឆជាតិគ្រប់ប្រភេទ។ហើយរដ្ឋបាលជលផលកំពង់សោមក៏មានការបង្ក្រាបជា បន្តបន្ទាប់ នៅតំបន់ដែលទទួលរងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់និងបទល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ ដូចនេះបទល្មើស មានការកាត់បន្ថយច្រើន៕

អត្ថបទដែលជាប់ទាក់ទង