ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌទួលគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ចុះរៀបចំសណ្ដាប់ធ្នាប់យានដ្ឋានជួសជុលរថយន្ត២កន្លែងបានយកផ្លូវសាធារណ:ជាកន្លែងសម្រាប់ជួសជុលរថយន្ត

82

 

ភ្នំពេញ៖កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដេីម្បីដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយ ផ្លូវលេខ ១៣៤ សង្កាត់ផ្សារដ៉េប៉ូទី២​ ខណ្ឌទួលគោក ដែលមានយាន្តដ្ឋានជួសជុលរថយន្តឈ្មោះ​ ជាងហេង និងឈ្មោះ សំ​ អឿន បានយកផ្លូវសាធារណ:ជាកន្លែងសម្រាប់ជួសជុលរថយន្ត​ជាមួយគ្នានោះដែរកម្លាំងសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកក៏បានធ្វេីការណែនាំអប់រំម្ចាស់អាជីវកម្មទាំងអស់​ មិនត្រូវយកផ្លូវសាធារណ:មកធ្វេីអាជីវកម្មដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កឲ្យមានការកកស្ទះដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋនោះទេ។

ចំពោះវិធានការទាន់ពេលវេលា ជូនប្រជាពលរដ្ឋ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ខាងលើនេះបន្ទាប់ពីបានទទួលសារពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តទៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក៕

អត្ថបទដែលជាប់ទាក់ទង