ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលួច.ឆក់ និងប្រើប្រាស់ជួញដូរគ្រឿងញៀន ត្រូវ ប៉ូលិសកៀនស្វាយចាប់ខ្លួន

370

 

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន(ម៉ាទឹកកក)នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលនាថ្ងៃទី១០ខែធ្នូឆ្នាំ២០២០នេះ ដោយចាប់ឃាត់ខ្លួនជនសង្ស័យ មានចំនួន ០៦នាក់ប្រុស :(ឃាត់ខ្លួន)
ទី១. ឈ្មោះ ប៊ុន ទិត្យភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។(ឃាត់ខ្លួន)
ទី២. ឈ្មោះជួន ពិសិដ្ផភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)
ទី៣. ឈ្មោះ ពេញ ចរិយាហៅពូក ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ទី៤.ឈ្មោះ ជា សីហលាភអាយុ២២ឆ្នាំមុខរបរកសិករ អ្នកទាំងបីនាក់មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី៥. ឈ្មោះប៊ុនចំរើនហៅទែនប្រុសអាយុ ២១ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)និងទី៦. ឈ្មោះ ហ៊ សារី ហៅ អូនទូច ភេទប្រុសអាយុ ២៦ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។

លោកអធិការបន្តទៀតថា ចំពោះវត្ថុតាងចាប់យករួមមាន:
១. ម្ស៉ៅ ក្រាមពណ៌សថ្លា សង្ស័យជា សារធាតុញៀនចំនួន ០៣កញ្ចាប់ (ធំ០២កញ្ចប់ តូច០១កញ្ចប់)
២.សម្ភារះ វិចខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀន មួយចំនួន
៣. ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ពាក់ស្លាកលេខ ភ្នំពេញ ១DD ៥៨៧៦
៤. កង់០១គ្រឿងពណ៍ខៀវ។

លោកអធិការស្រុកកៀនស្វាយបន្តទៀតថា នៅថ្ងៃខែឆ្នាំខាងលើ កម្លាំងសមត្ថកិច្ចនគរបាលស្រុក និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានជិះម៉ូតូចេញល្បាត ពួនស្ទាក់នៅក្នុងភូមិសាស្ត្រឃុំឈើទាល។លុះដល់ទីដល់ចំណុចភូមិព្រែកស្វាយ ឃុំឈើទាលក៏ឃើញឈ្មោះ ប៊ុន ចំរើនហៅទែនភេទប្រុសនិងឈ្មោះ ហ៊ សារី ហៅអូនទូច ភេទប្រុស ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ៍នៅប៉ុស្ដិ៍ ឈើទាល នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុន ចំរើន ហៅទែនភេទប្រុសបានឆ្លើយសារភាពថាៈពួកខ្លួនទើបតែប្រើប្រាស់ថ្នាំញៀនរួចដោយខ្លួនបានទិញថ្នាំញៀន(ម៉ាទឹកកក)មួយកញ្ចប់តូចពីឈ្មោះ ប៊ុន ទិត្យ ភេទប្រុស នៅភូមិឬស្សីស្រុក ២ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាលនឹង (ធ្លាប់បានធ្វើរសកម្មភាព ឆក់កន្លងចំនួន០៣លើក) ពោលគឺលើកទី១នៅ ថ្ងៃខែឆ្នាំមិនចាំ ប្រព្រឹត្ត នៅ ក្រុងតាខ្មៅតែមិនបានសម្រេច ,លើកទៅ២ នៅថ្ងៃខែមិនចាំឆ្នាំ ២០១៩ ប្រព្រឹត្តនៅសង្កាត់ព្រែកថ្មី បានទូរសព្ទមួយគ្រឿងម៉ាក samsungនិងលើកទី៣ នៅថ្ងៃខែមិនចាំឆ្នាំ ២០១៩ ប្រព្រឹត្តនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល បានកាបូបយួរដៃមួយ មានលុយខ្មែរចំនួន ៨០០០០៛(ប្រាំបី ម៉ឺនរៀល) និងទូរស័ព្ទដៃមួយគ្រឿង ម៉ាក់ iphone ។
ដោយមានកិច្ចប្រត្តិបត្តការណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ ស្រុកកៀនស្វាយក៏បានបន្ត ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះប៊ុន ទិត្យ ភេទប្រុស និងឈ្មោះជាសីហលាភ ភេទប្រុស និងដកហូតថ្នាំញៀនមួយកញ្ចប់តូច រួមទាំងសម្ភារៈវិចខ្ចប់និងប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត បានមួយសន្ទុះ ស្រាប់ តែមានឈ្មោះ ពេញ ចរិយាហៅពូកភេទប្រុស ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាក់លេខភ្នំពេញ1DD 5876ឌុបឈ្មោះជួន ពិសិដ្ផ ភេទប្រុស យកថ្នាំញៀនមកអោយឈ្មោះប៊ុន ទិត្យ ភេទប្រុស នៅផ្ទះក៏ត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួន បាននឹងចែកឆេរក៏ប្រទះឃើញថ្នាំញៀន (ម៉ាទឹកកកក)០២កញ្ចប់ធំ នៅក្នុងហោប៉ៅខោឈ្មោះពេញ ចរិយា ហៅពូកភេទប្រុស រួចកម្លាំងសមត្តកិច្ច ក៏បញ្ជូនជនសង្ស័យ ទាំង០៦នាក់ រួមទាំងវត្ថុតាងខាងលើ យកមកសាកសួរបន្តនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៦នាក់ ខាងលើនះបានឆ្លើយសារភាពថាះ ពួកខ្លួនពិតជា បានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ។ចំណែកឈ្មោះ ប៊ុន ទិត្យ ភេទប្រុសបានឆ្លើយសារភាពថា ថ្នាំញៀន (ម៉ាទឹកកក) ខាងលើកពិតជារបស់ខ្លួនពិតប្រាកដ មែន ដែលខ្លួនបានទិញពីឈ្មោះ ពេញ ចរិយាហៅ ពូក ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ យកមកចែកចាយលក់បន្តពិតមែន ។ចំណែកឯឈ្មោះ ពេញ ចរិយា ហៅ ពួកភេទប្រុសក៏បានសារភាពថា ថ្នាំញៀន០២កញ្ចប់ធំខាងលើនេះ ពិតជារបស់ខ្លួនមែន ហៅខ្លួនធ្លាប់លក់ថ្នាំញៀននេះ រយៈពេល០៦ខែមកហើយ។
ក្រោយពីសាកសួររួច កម្លាំងសមត្ថកិច្ចបាន បញ្ជូនជនសង្ស័យទាំង ០៦នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង