ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងមិនមានអ្នកជាសះស្បេីយ

302

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងមិនមានអ្នកជាសះស្បេីយ។

ករណីវិជ្ជមានវីរុសកូវីដ-១៩៖ ចំនួន ០១នាក់ ជាអ្នកពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺស្ត្រីជនជាតិខ្មែរឈ្មោះ ទីម ស្រីពេជ្រ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល សូមអញ្ជើញអ្នកដែលពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ទាំងអស់ទៅធ្វើតេស្តដោយយកវត្ថុសំណាកលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទី តាំងដូចខាងក្រោម ៖
-បរិវេណក្រសួងមហាផ្ទៃ (សម្រាប់បុគ្គលិក – មន្ត្រីរាជការ ) ពីម៉ោង ០៨:០០ព្រឹក – បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហ គមន៍ ២៨វិច្ឆិកា) ពីម៉ោង ០៧:០០ព្រឹក -ដោយឡែក សម្រាប់អ្នកប៉ះពាល់ទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅតាមបណ្តាខេត្ត សូមអញ្ជើញទៅធ្វើតេស្តជាលើកទី៣ នៅតាមមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែង ធ្វើតេស្តយកវត្ថុសំណាកនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)៕

អត្ថបទដែលជាប់ទាក់ទង