ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដើម្បីបូកសរុបលទ្ធផលបេសកកម្ម គាំទ្រការអនុវត្តគម្រោងលើកទី៤

48

ភ្នំពេញ៖ កាលពីថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានដឹកនាំកិច្ចប្រជុំតាមអនឡាញ ដើម្បីបូកសរុបលទ្ធផលបេសកកម្មគាំទ្រ ការអនុវត្តគម្រោងលើកទី៤ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកសហគមន៍មូលដ្ឋាន និងជានាយកគម្រោង លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ លោក លោកស្រី ជាសមាជិក​ក្រុមការងារអនុវត្តគម្រោង ទីប្រឹក្សា និងក្រុមបេសកកម្ម នៃធនាគារពិភពលោក សរុបចំនួន ៤៨នាក់។

កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផល នៃបេសកកម្មលើកទី៤ ដែលបានអនុវត្តចាប់ពីថ្ងៃទី២-៩ ខែធ្នូ ឆ្នាំ២០២០ និងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោង មកទល់បច្ចុប្បន្ន ក្នុងនោះមាន៖ ការរៀបរៀបចំផែនការគ្រប់គ្រងតំបន់ ការពារធម្មជាតិគោលដៅទាំង៧ ប្រព័ន្ធព័ត៌មានគាំទ្រដល់ ការធ្វើសេចក្តីសម្រេចចិត្ត ការជំរុញឱកាសដើម្បីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លអនុផលព្រៃឈើ ការស្តារផ្លូវលំ​នៅជនបទដើម្បីតភ្ជាប់ទេសចរណ៍ធម្មជាតិ ទឹកស្អាត និងអនាម័យ ការគ្រប់គ្រងអនុវត្តគម្រោង សុវត្ថិភាពបរិស្ថាន និងសង្គម ការត្រួតពិនិត្យ និងវាយតម្លៃ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោង។ តាមរយៈបេសកកម្មនេះ ក្រុមការងារធនាគារពិភព​លោក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើ និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអនុវត្តគម្រោង​មកទល់បច្ចុប្បន្ន ទោះបីកម្ពុជាកំពុងប្រឈម ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់ដោយទឹកជំនន់ក្តី។ ទន្ទឹមនឹងនេះ ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ដើម្បីពន្លឿនការអនុវត្តគម្រោង និងជំហានបន្ទាប់ ដែលក្នុងនោះរួមមាន ការពង្រឹងនូវការគិតគូរដល់ សុវត្ថិភាពបរិស្ថាន និងសង្គម ការពន្លឿនសកម្មភាព ខ្សែច្រវ៉ាក់អនុផលព្រៃឈើ និងការគ្រប់គ្រង និងពន្លឿនការអនុវត្តគម្រោង៕

អត្ថបទដែលជាប់ទាក់ទង