ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តោះស្វែងយល់អំពីការបោកបញ្ឆោតតាមរយៈ Phishing, Vishing និង Smishing

38

ភ្នំពេញ៖ កាលពីចុងខែកន្លងទៅ នាយកដ្ឋានបានផ្សព្វផ្សាយ ជូនលោកអ្នករួចមកហើយទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Vishing ដែលជនអនាមិកបានទូរសព្ទទៅ បុគ្គលិករបស់ក្រុមហ៊ុន GoDaddy ដោយក្លែងបន្លំថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួន ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនេះធ្វើឱ្យគេអាចចូលទៅ ក្នុងគណនីរបស់ក្រុមហ៊ុនបាន។

ចំណែកឯពាក្យ Phishing គឺគេប្រើសំដៅទៅលើល្បិចដែល ជនអនាមិកប្រើ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអុីមែល ប៉ុន្តែនៅពេលដែល ជនខិលខូចមានគោលដៅច្បាស់លាស់ ដើម្បីលួចយកទិន្នន័យពីអង្គភាព ឬក្រុមហ៊ុនណាមួយនោះគេហៅថា Spear Phishing។ ជាចុងក្រោយគឺជាការបោកបញ្ឆោតតាមរយៈ Smishing ដែលជនអនាមិក ផ្ញើសារតាមរយៈ SMS ឬប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ដើម្បីធ្វើការបោកបញ្ឆោត។

ជាឧទាហរណ៍កាលពីពេលថ្មីៗនេះ មានជនអនាមិកបាន ក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ដោយអះអាងថាជា នាយទាហានធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីផ្ញើសារទៅកាន់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ។

ទាក់ទងនឹងការបោកបញ្ឆោតនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានទាក់ទងអន្តរជាតិ បានចេញលិខិតបដិសេធថា មិនមានបុគ្គលរូបនេះ ធ្វើការនៅនាយកដ្ឋានរួចមកហើយដែរ។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ពិតប្រាកដគឺជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង