ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងចុះពិនិត្យធ្វេីបច្ចុប្បន្នភាព ដេីម្បីស្វែងរកទិន្នន័យការប្រមូលផលរបស់កសិករចិញ្ចឹមត្រី និងកង្កែប ៥៤គ្រួសារ នៅស្រុកស្វាយជ្រំ

60

 

ស្វាយរៀង៖ ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ចុះពិនិត្យធ្វេីបច្ចុប្បន្នភាពដេីម្បីស្វែងរកទិន្នន័យការប្រមូលផលរបស់កសិករចិញ្ចឹមត្រី និងកង្កែប ចំនួន៥៤គ្រួសារ ស្ថិនៅស្រុកស្វាយជ្រំ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅភូមិឃួច  ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
បើតាមលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានអោយដឹងថា លោកបានដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីបច្ចេកទេសខណ្ឌរដ្ឋបាលជលផល ចុះពិនិត្យធ្វេីបច្ចុប្បន្នភាពដេីម្បីស្វែងរកទិន្នន័យការប្រមូលផលរបស់កសិករចិញ្ចឹមត្រី និងកង្កែប ចំនួន៥៤គ្រួសារ ដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្មបានផ្តល់កូន ត្រី កូនកង្កែប តង់ ចំណី វីនតាមី កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កន្លងមក នៅភូមិឃួច  ឃុំក្រោលគោ  ស្រុកស្វាយជ្រំ ក្នុងកំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកបន្តថា ផ្នែកវារីវប្បកម្ម ជាលទ្ធផល ប្រមូលផលរបស់កសិកររួមមាន  គ្រួសារចិព្ចឹាមត្រីចំនួន ៣២ គ្រួសារ ប្រមូលផលសរុបបានចំនួន  ៣២០០គីឡូក្រាម  ។ គ្រួសារចិញ្ចឹមកង្កែប ចំនួន ២២ គ្រួសារ ប្រមូលផលសរុប ចំនួន ១៧៦០គីឡូក្រាម ។
ចំពោះផលត្រីកសិករបានប្រាប់ថា គាត់បានយកធ្វេីការកែឆ្នៃ ធ្វេីប្រហុក  ត្រីលាក់  ហូបបណ្តេីរៗផង និងលក់ចេញផងដែល គ្រួសារចិញ្ចឹកង្កែប ក៏ដូចគ្រួសារចិញ្ចឹមត្រីដែល គាត់បានប្រាប់ថា គាត់លក់ផង  ហូបផង ដែល  ប្រជាកសិករគាត់ បានប្រាប់បន្តទៀតថា ចំពោះគ្រួសារចិញ្ចឹមត្រីភាគច្រេីនគាត់ចង់ចិញ្ចឹមបន្ត តែគាត់ហូបមិនទាន់អស់  ហេីយខ្លះទៀតគាត់ថាមិនមានលុយទិញកូនត្រី និងចំណីទេ ។ ក្រុមការងារ បាននែនាំអោយគាត់ដាក់កូនត្រីចិញ្ចឹមបន្តទៀតដេីម្បីបានហូបពេញមួយឆ្នាំ ។
ចំណែកផ្នែកផលិតកម្មនិងបសុព្យាបាល ជាលទ្ធ
ផលរួមមាន ផ្តល់ជំនួយបច្ចេកទេសចិញ្ចឹមគោបំប៉នផ្សព្វផ្សាយជំងឺផ្តាសាយបក្សី តាមរយះផ្ទាំងរូបភាព។ ផ្តល់ជំនួយបច្ចេកទេស ផលិតកម្មដំណាំស្មៅចំណីសត្វ ការចិញ្ចឹមគោ លោកនាង សេង  ដែលបានទទួល អំណោយមេគោចំនួន០១ក្បាល ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផ្តល់ជំនួយបច្ចេកទេសទៅ ការភ្ញាស់កូនមាន់ លោក វ៉ា សា វន់ ដែលបានទទួលអំណោយទូរភ្ញាស់ចំនួន០២គ្រឿង ផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង