ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការលោតសម្លាប់ខ្លួនរបស់ ពលករខ្មែរមកពីម៉ាឡេស៊ីដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ បណ្តាលមកពីឥទ្ធិពលគ្រឿងនិងជំពាក់លុយគេច្រើន

362

ភ្នំពេញ៖ ពលករខ្មែរម្នាក់ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ បណ្តាលអោយធ្លាយដំបូលសាលារៀនសុធារស និងរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរសូវៀត។

    បុរសរូបនេះមានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ធ្នូ

   ក្រោយហេតុការណ៍នេះបានកើតឡើង លោកស្រី វណ្ណឌីន អ្នក នាំពាក្យក្រសួងសុខាភិបាល បានបកស្រាយថា ករណីមាន បុរសជាពលករម្នាក់ដែលធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក

   លោកស្រីបានបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់គឺគាត់ភ្លាត់ជេីងធ្លាក់មកដោយសារភាពរវេីយរវាយ ជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ការធ្វេីតេស្តទឹកនោមគឺគាត់មានសារធាតុញៀនប្រភេទអំហ្វេតាមីន។

  តាមលទ្ធផលតេស្តសំណាក គាត់អវិជ្ជមានវីរុសកូវីដ១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្តនៅសណ្ឋាគារឡុងលីវតាំងពីថ្ងៃទី២ខែធ្នូមកម្ល៉េះ។ ដូច្នេះជារឿងផ្ទាល់ខ្លួនគាត់មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩នោះឡេីយ។

  ក្រោយការជួយសង្រ្គោះ បុរសរងគ្រោះបានដឹងខ្លួនវិញបានដឹងខ្លួននិងនិយាយបានខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។ និងកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

 

អត្ថបទដែលជាប់ទាក់ទង