ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាតលើកទី៤១របស់ AIMFនឹងធ្វើឡើងនៅទីក្រុងគីហ្គាលីប្រទេសរវ៉ាន់ដានៅឆ្នាំ២០២១

67

ភ្នំពេញ៖ មហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី៩២ នៃសមាគមគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដែលបានធ្វើឡើងតាមរយះការបញ្ជូនរូបភាព និងសំឡេងពីទីក្រុងទុយនីស ប្រទេសទុយនេ ស៊ី ត្រូវបានបញ្ចប់នារាត្រីថ្ងៃទី១០ធ្នូយប់ម៉ិញ។

  រាជធានីភ្នំពេញគឺជាសមាជិកអចិន្ត្រៃយ៏នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) បានចូលរួមប្រជុំនិងអនុមត័តាមរយះប្រពន្ធ័បញ្ជូន រូបភាពនិងសំឡេងពីទីក្រុងទុយនីស ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។   

   អង្គសន្និបាតបានសំរេចជ្រើសរើស ទីក្រុងបរ័ដូ ប្រទេសបារាំងធ្វើជាកន្លែងប្រជុំការិយាល័យអចិន្ត្រៃយ៏នៅខែមិនានិងជ្រើសរើសទីក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា(RWonda)ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតAIMF លើកក្រោយនៅក្នុងខែកក្ដដា ឆ្នាំ២០២១។

   កិច្ចប្រជុំដែលទើបបានបញ្ចប់ទៅនេះបានបែងចែកជា៣ផ្នែកធំៗគឺ៖សន្និសិទស្តីទីក្រុងកំពុងមានការអភិវឌ្ឍន៏ និងឌីជីថល,កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី៩២របស់សមាគមAIMF ,កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគមAIMFដែលមាន២ផ្នែក។កិច្ចប្រជុំ នេះមានការចូលរួមពីប្រតិភូនៃសមាគមAIMFចំនួន១៣០ទីក្រុងក្រោមការសម្រប សម្រួលពីលោកជំទាវAnne Hidalgo​ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគម AIMF ផងដែរ។របៀបវារះជាច្រើនត្រូវបានលើកយកមកពិនិត្យពិភាក្សានិងអនុមត័ ក្នុងនោះមានការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិក,ការអនុម័តលើកំណត់ហេតុ មហាសន្និបាតរបស់សមាគមលើកទី៣៩ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ

កាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០១៩។របាយការណ៏សកម្មភាពឆ្នាំ២០១៩,របាយការណ៏នៃ ការអនុវត្តថវិកាឆ្នាំ២០១៩ និងសេចក្តីថ្លែងការរបស់លោករតនាគារឹក,ការអនុម័ត លើគណនីឆ្នាំសារពើពន្ធ័ និងរបាយការណ៏ចំណាយឆ្នាំ២០១៩,ការអនុម័តលើ បញ្ជីសមាជិកភាពការិយាល័យអចិន្ត្រៃយ៏សំរាប់ឆ្នាំ២០២១.២០២២,ការទទួលសមាជិកថ្មីក៏ដូចជាការកំណត់កាលបរិច្ឆេទ,ទីតាំងនិងប្រធានបទមហាសន្និបាត សំរាប់ឆ្នាំបន្ទាប់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង