ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥ ហេីយកំពុងតែសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

53

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱវណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាដោយសារមានការសាកសួរច្រេីន លេីករណីបុរសធ្វេីចត្តាឡីស័ក នៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហេីយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងថា “ខ្ញុំសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលនេះ កំពុងតែសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបាន ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ”។

“តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជេីងធ្លាក់មក ដោយសារភាពរវេីយរវាយរបស់គាត់ ដែលជាឥទ្ធិពល នៃការប្រេីប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធ ទៅលេីបញ្ហាជំពាក់លុយគេច្រេីន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។ ការធ្វេីតេស្តទឹកនោមគាត់ គឺឃេីញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡេីយ។ សូមអរគុណ” លោកជំទាវវេជ្ជបណ្ឌិត ឱវណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះ៕

អត្ថបទដែលជាប់ទាក់ទង