ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ឲ្យ​ក្រុមហ៊ុន​អ៊ុត​បេ​ទី​ម យកចិត្តទុកដាក់ ក្នុងការ​អ៊ុត​បេ​ទី​ម តាម​ស្ទង់​ដា តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង​

102

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែធ្នូ ឆ្នាំ ២០២០​លោក​គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ពិនិត្យមើល​សកម្មភាព​ស្ថាបនា​ផ្លូវ​លេខ​១១២២ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​១១២(​សេ​តេ​)​មកកាន់​ចុង​ផ្លូវ​លេខ​៨០០ ស្ថិតក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ និង​បន្ត​ចុះ​ពិនិត្យមើល​សកម្មភាព​ការ​អ៊ុត​ប៉េ​ទី​ម ស្ថិតនៅ​លើផ្លូវ​ពូ​ឡូ​វ៉ៃ ផ្លូវ​លេខ​៣០០ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នេះដែរ​លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ​បាន​ណែនាំ ទៅ​ក្រុមការងារ​អ៊ុត​បេ​ទី​ម ត្រូវ​យកចិត្តទុកដាក់​ធ្វើតាម​ស្ទង់​ដា ឲ្យ​មានគុណ​ភាពល្អ និង​សោភ័ណភាព តាម​លក្ខណៈ​បច្ចេកទេស តាម​ការចង់បាន របស់​ឧ​ប​នាយ​រដ្ឋ​ម​ន្រី្ត ជា សុផារ៉ា ជា​គម្រោង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង សម្រាប់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មកលេង​កំសាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ ។​

​សូមបញ្ជាក់​ផងដែរ ចំពោះ​ការចាក់​អ៊ុត​បេ​ទី​ម​នេះ គឺ ក្រុមហ៊ុន​ទាំង​៣ នឹង​ប្រើ​ពេលវេលា​រយៈពេល​៩០​ថ្ងៃ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កុម្ភ​: ឬ​ដើមខែ​មីនា ឆ្នាំ ២០២១ ខាងមុខនេះ​ផងដែរ ។​
​ហើយ​គម្រោង​សាងសង់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ នៅក្នុង​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ​កម្រាស់ ០.០៧ ម៉ែត្រ បន្ថែម​ពីលើ​បេតុង​ដែល​បាន​ចាក់​រួច​ជា បន្តបន្ទាប់​មាន​កម្រាស់​០.២៥​ម៉ែត្រ ជា​ជំហាន​ដំបូង​នេះ​ក្រុមការងារ​នឹងធ្វើ​ការ​អ៊ុត​បេ​ទី​ម​លើផ្លូវ​ធំៗ​ជាមុន និង​បន្តទៅ​ផ្លូវ​ផ្សេងទៀត​តាម​ផែនការ និង​ពេលវេលា​ដែល​បាន​គ្រោងទុក ៕​

អត្ថបទដែលជាប់ទាក់ទង