ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បន្ត​ចុះ​ចែក​ម៉ាស់ ជូន​ដល់​បងប្អូន​ប្រជាជន និង​អាជីវករ​ផ្សារ​អូឡាំពិក បង្ការ​ការពារ​ជម្ងឺ​កូ​វីដ​១៩

118

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ​ដោយ អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ការណែនាំ និង​យកចិត្ត​ទុក្ខ​ដាក់​ដោយផ្ទាល់​ពី​សំណាក់​លោក ធឹ​ម សំអាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ក្នុងការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​។​

​ជាមួយគ្នានេះដែរ​លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​ដែលជា​តំណាង​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​បាន​ដឹកនាំ​ក្រុមការងារ នៃ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដោយ​ចុះទៅ​សហការគ្នា ជាមួយ​ខាង​គណៈកម្មាធិការ​ផ្សារ​អូឡាំពិក​បន្ត​យុទ្ធនាការ ចុះ​ចែក​ម៉ាស​ជូន​ដល់​បងប្អូន​ប្រជាជន​នៅ​សង្កាត់​អូឡាំពិក និង​បងប្អូន​អាជីវករ​នៅក្នុង​បរិវេណ​ផ្សារ និង​នៅ​ជុំវិញ​បរិវេណ​ផ្សារ​អូឡាំពិក​ទាំងមូល​ផងដែរ​។ ហើយ​ខណៈពេល​នោះដែរ​លោក​ស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​ក៏បាន​មានមតិ​លើកឡើង ដោយ​ស្នើរ​ដល់​បងប្អូន​ប្រជាជន​ទូទៅ​ដែល រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ទាំងអស់ និង បងប្អូន​អាជីវករ​ផ្សារ​អូឡាំពិក​ត្រូវ​ចូលរួម ធ្វើ​អនាម័យ​ខ្លួនប្រាណ​អោយ​ស្អាត​ជានិច្ច ហើយ​ត្រូវ​ពាក់​ម៉ាស់​ការពារ លាងដៃ​ដោយ​ទឹក​អាកុល​ឬ​ជែ​ល និង​ត្រូវរ​ក្សាគ​ន្លាត​សុវត្ថិភាព​អោយស្រប​តាម ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ​។​

ខណៈ​ពេលនោះ​លោកស្រី​អភិបាលរងខណ្ឌ​បឹង​កេងកង​សុ​ិ​ន រតនា ក៏បាន​មានមតិ​បន្តទៀតថា ទោះបី​មមាញឹក​ការងារ​នៅ​ខាងក្រៅ សាលាខណ្ឌ​ជា​រៀងរាល់​យប់ ថ្ងៃនេះ​ក្ដី​ក៏​នៅ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ផ្ទាល់​ដោយ​រួមមាន គណៈ​អភិបាលខណ្ឌ ,​អភិបាលរងខណ្ឌ​,​នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ខណ្ឌ និង​មន្ត្រីរាជការ​ទាំងអស់ បាននិងកំពុង​ចាត់ចែង​វិធានការ​បង្ការ ទប់ស្កាត់ ដោយ​តម្រូវអោយ​មន្ត្រី​ក្នុង​ខណ្ឌ​ទាំងអស់ ធ្វើការ​វាស់​កម្ដៅ បាញ់​អាល់កុល​លាងដៃ និង​ពាក់​ម៉ាស់ ការពារ​ជាប្រចាំ​ដើម្បី​រង់ចាំ​ទទួល ការផ្ដល់សេវា​ជូន​ដល់​ប្រជាជន​ដែល​ពួកគាត់​មក​ទទួល​សេវា​ផ្សេងៗ ឬ​អញ្ជើញ​មកជួប​ពិភាក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ នៅ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​និង​បន្ត​ចុះ​ចែក​ខិតប័ណ្ណ និង​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ ស្ដីពី​វិធានការ​បង្ការ​ការពារ​ជម្ងឺ​កូ​វីដ​១៩ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​នៅតាម​គោលដៅ​និ​មួយៗ ដែល​បានកំណត់​ពោលគឺ​នៅ​ជុំវិញ​និង​បរិវេណ​ផ្សារ​អូ​ឡាំ​ពេក​,​សង្កាត់​អូ​ឡាំ​ពេក​នៅថ្ងៃនេះ​។​

​ដូចនេះ​ជាការ​សំណូមពរ​របស់​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដោយ​សូម​ស្នើ​ដល់​បងប្អូន​ប្រជាជន​ទាំងអស់​, អាជីវករ​ផ្សារ​និង​អ្នកដំណើរ​តាម​មធ្យោបាយ​នានា ព្រមទាំង​អ្នកបម្រើ​ការងារ​នៅ​សាលាខណ្ឌ​.​សាលាសង្កាត់​ទាំង​០៧ និង​តាម​ផ្សារ​លក់ដូរ​អីវ៉ាន់​មេត្តា​ចូលរួម​ថែរក្សា​អនាម័យ ខ្លួនប្រាណ​អោយបាន​ស្អាត​ត្រឹមត្រូវ​ជានិច្ច ដោយ​ប្រើប្រាស់​ទឹក​អាកុល​ឬ ជែ​ល និង​ពាក់​ម៉ាស់​ការពារ​អោយបាន​ត្រឹមត្រូវ និង​ជាប្រចាំ ហើយ​ត្រូវ​រក្សា​គម្លាត​យ៉ាងតិច​១.៥០​ម៉ែត្រ​ពីគ្នា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ ដូចនេះ​យើង​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង