ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​រថយន្ត​ធុន​ធ្ងន់​ចំនួន​២​គ្រឿង នៅ​ចំណុច​មុខ​វិហារ​គីឡូម៉ែត្រ​លេខ ៧ ដែល​បាន​បើក​ចូល​រាជធានី​ភ្នំពេញ​ខុសពេល​កំណត់​

51

​ភ្នំពេញ​៖ កាលពី​ព្រឹក​មិញ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក​គន់ សោភា​ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវជាតិ​៥ ដែល​ពេលនោះ បានធ្វើ​ការឃាត់​រថយន្ត​ធុន​ធ្ងន់​ចំនួន​២​គ្រឿង នៅ​ចំណុច​មុខ​វិហារ​គីឡូម៉ែត្រ​លេខ ៧ ដែល​បាន​បើកបរ​ចូល​រាជធានី​ភ្នំពេញ​។​

​លោក​ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ត្រួតពិនិត្យ លើ​អ្នកបើកបរ​រថយន្ត​នោះ ថា​តើ​គាត់​មាន​ជាតិ​អាល់កុល​ឬទេ និង​មាន​ប័ណ្ណ​បើក​ទេ ។ កន្លែង​នោះ ជា​កន្លែង​មាន​មនុស្ស​ច្រើន ដូច្នេះ​យើង​ត្រូវតែ​បង្ខំចិត្ត​ទប់ស្កាត់ ដោយ​គាត់​ខុសច្បាប់​ក្នុងការ​បើកបរ​ក្នុង​ក្រុង​នៅពេល​ព្រឹក​ដែលមាន​មនុស្ស​ធ្វើដំណើរ​ច្រើន និង​គាត់​បើក​លឿន​ជែង​គេ​ជែង​ឯង ។ សមត្ថកិច្ច​ជំនាញ​ត្រូវតែ​ពិនិត្យ​លើ​រូបគាត់ ថា​តើ​មាន​បញ្ហា​អ្វីខ្លះ ។ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ត្រូវ​បញ្ជា​គ្រប់​គោលដៅ ហើយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​មិនអាច​ឃាត់​បានទេ នឹង​បង្ក​ទៅជា​ភាពអនាធិបតេយ្យ ដូច្នេះ​យើង​ត្រូវតែ​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​។

​បើតាម​របាយការណ៍ គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ គឺ​រថយន្ត​ទី​១ ជា​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​សណ្តោង​រឺ​ម៉ក​កង់ 10 10​ពាក់​ផ្លាកលេខ កណ្តាល ៣A-១០៨៦ បាន​បើកបរ​ចូលក្នុង​រាជធានី​ភ្នំពេញ​ខុសពី​ម៉ោង​កំណត់ និង​បើកបរ​ក្នុង​ប្រជុំជន​មាន​ល្បឿន​លឿន ហើយ​ស៊ី​ផ្លេ​លឺៗ ព្រមទាំង​វ៉ា​មិន​គិតពី​សុវត្ថិភាព​អ្នកបើកបរ​រួម​ផ្លូវ​ជាមួយគ្នា ។​

​រថយន្ត​ទី​២ ជា​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​កង់ ១០ បាន​ដឹក​ខ្សាច់​ពាក់​ផ្លាកលេខ​ភ្នំពេញ​៣A-៦៧៣៥ ហើយ​គ្មាន​ការ​គ្រប​ខ្សាច់​ឲ្យ​បាន​ត្រឹមត្រូវ​បណ្តាល​ឲ្យ​ជ្រុះ​ខ្សាច់​តាមផ្លូវ និង​បើកបរ​ចូល​រាជធានី​ខុសពី​ម៉ោង​កំណត់ ៕

 

អត្ថបទដែលជាប់ទាក់ទង