ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយអំពីវិធានពង្រឹងការបង្ការ ការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅផ្សារច្រាំងចំរេះ 

74

 

ភ្នំពេញ៖ដោយមានការដឹកនាំរបស់ លោក ជា ពិសី គណ:អភិបាលខណ្ឌប្ញស្សីកែវ ព្រឹកថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ បានសហការជាមួយ គណៈបញ្ជាឯកភាពរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ និងគណៈកម្មការផ្សារច្រាំងចំរេះ ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅផ្សារច្រាំងចំរេះ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។

ជាលទ្ធផលក្រុមការងារបានធ្វើការដកសម្ភារៈមួយចំនួនរបស់អាជីវករដែលបានរឹងរុសមិនព្រមអនុវត្តតាមការណែនាំពីសំណាក់អាជ្ញាធរនិងបន្តដាក់លក់លើចំណីផ្លូវសាធារណៈយកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌលើសពីនេះ ក្រុមការងារ បានបន្តផ្សព្វផ្សាយអំពីវិធានការពង្រឹងការបង្ការ ការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង