ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារសង្កាត់អូរបែកក្អម តំណាងលោកអភិបាលខណ្ឌសែនសុខ អញ្ជើញទៅសួរសុខទុក្ខ និងបាននាំយកថវិកាឧបត្ថម្ភលោកយាយអាយុ៨១ឆ្នាំម្នាក់ត្រូវគេចាប់រំលោភ

69

ភ្នំពេញ៖ក្រោយពីទទួលបានព័ត៌មាន ករណីជនសង្ស័យចាំរំលោភសេពសន្ថវៈ លើលោកយាយអាយុ៨១ឆ្នាំម្នាក់ នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខនោះ ដោយក្តីអាណិតអាសូរ ចំពោះលោកយាយ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារសង្កាត់អូរបែកក្អម តំណាងលោកអភិបាលខណ្ឌ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងបាននាំយកថវិកា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខចំនួន៥០០.០០០រៀល ទឹកដោះគោឆៅ៤ឡូតិ៍ ជូនដល់លោកយាយ។

គួរបញ្ជាក់ថា៖កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី មានករណីរំលោភសេពសន្ថវៈលើជនរងគ្រោះម្នាក់អាយុ៨១ឆ្នាំ ឈ្មោះ ជ ផ ស ជាជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចឱ្យដឹងថា៖បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង