ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង ចុះចែកម៉ាស់ជូនប្រជាជន និងអាជីករលក់ដូរទំនិញ ពេលយប់នៅផ្លូវមុនីរ៉េត

93

ភ្នំពេញ៖ដោយអនុវត្តន៍តាមវិធានការរបស់ ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការគិតគូរដោយយក ចិត្តទុក្ខដាក់ដោយផ្ទាល់ពីសំណាក់ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក្នុងការ បង្ការទប់ស្កាត់នៃ ការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ក្នុងនោះដោយមិនគិតពីការនឿយហត់ ពោលគឺសប្បាយ និងការងារបម្រើប្រជាជនរបស់ខ្លួន នៅក្នុងមូលដ្ឋានដោយនៅយប់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២០ នេះរដ្ឋបាលខណ្ឌបឹងកេងកង
ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីក្រោមឱវាទ បន្តចលនាយុទ្ធនាការចុះចែកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋតាម បណ្តោយផ្លូវមុន្នីរ៉េត និងបងប្អូនអាជីវករ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាមួយគ្នានោះដែររដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តា ចូលរួមពាក់ម៉ាស់ បាញ់ទឹកអាល់កុល ឬជែលលាងសម្អាតដៃជាប្រចាំ និងរក្សាគម្លាតពីគ្នា តាមការណែនាំ របស់ក្រសួងសុខាភិបាល។ដូចនេះយើងត្រូវចូលរួម ប្រយុទ្ឋប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង