ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមម៉ូតូកង់បី១២គ្រឿង របស់អាវុធហត្ថភ្នំពេញនៅតែបន្តចេញអំពាវឲ្យប្រជាជនចូលរួមបង្ការទប់ស្កាត់វីរុសកូវីដ-១៩

82

ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែធ្នូនេះក្រុមម៉ូតូកង់បីរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន១២គ្រឿង ដែលបំពាក់ដោយ គ្រឿងឧគ្ឃោសនស័ព្ទបំពងសម្លេង ក៏នៅតែបន្តចេញផ្សព្វផ្សាយនៅគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋ  ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩នេះឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត បើទោះបីជា ស្ថានភាព នៃការរកឃើញ អ្នកវិជ្ជមាន ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ គឺមានការថមថយ ខ្លះៗ យ៉ាងណាក៏ដោយ។

ក្នុងនោះបើទោះបីមានសភាពថមថយខ្លះក្ដីក៏លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅតែទទូច សូមឱ្យ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្ត ការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុស នេះ បាន ឆ្លង ចូលទៅក្នុង សហគមន៍ ជា ចង្កោម និង ដោយកន្លែង ហើយក៏ នៅមានហានិភ័យខ្ពស់ នៅឡើយ។

ការងារដែលក្រុមម៉ូតូកង់បីរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំង១២គ្រឿងចុះផ្សាព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទខាងលើនេះគឺដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចេញផ្សព្វផ្សាយ នូវសេចក្ដីណែនាំតាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរាដ្ឋាភិបាល ៕

 

អត្ថបទដែលជាប់ទាក់ទង