ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលឈ្មោះ នី ណាក់នៅថ្ងៃទី ១២ធ្នូ ឆ្នាំ២០២០នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនអោយចៅក្រមសើបសួររងចាំ ការបន្តតាមនីតិវិធី

67

ភ្នំពេញ បុគ្គលឈ្មោះ នី ណាក់នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី ១២ធ្នូ ឆ្នាំ២០២០នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនអោយចៅក្រមសើបសួររងចាំការបន្តតាមនីតិវិធីបន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ

    តាមបទចោទ « ញុះញង់អោយមានការរើសអើង និងបទ ជេរប្រមាថជាសាធារណៈ » ជនត្រូវចោទគេចមិនផុតពីការឃុំខ្លួននាថ្ងៃនេះទេ

  បុគ្គល ឈ្មោះ នី ណាក់ ត្រូវបាននគរបាលនាយកដ្ឋាន ប្រឆាំងបទ ល្មើស បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ១១ធ្នូ ឆ្នាំ២០២០នេះ បានចាប់ខ្លួន បញ្ជូនឡើងតុលាការពាក់ព័ន្ធ និងករណី ប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាសពាក់ឲ្យមាន់ »

   គួរបញ្ជាក់ថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០នេះ លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ ?

ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាសគ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់»

   សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័នរដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសំដីព្រហើនបែបនេះ

 

 

 

អត្ថបទដែលជាប់ទាក់ទង