ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យឃាតកម្មប្រទះឃើញសព បុរសម្នាក់ត្រូវគេសម្លាប់ ញាត់ចូលវ៉ាលីបោះចោលក្នុងគំនសម្រាម

88

ភ្នំពេញ ៖  គេបានប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់ ញាត់ចូលវ៉ាលីបោះចោលក្នុងគំនសម្រាម សង្ស័យឃាតកម្ម ទីតាំងចាក់សំរាម ក្នុងភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ ដែលបង្កការភ្ញាក់ផ្អើល កាលពីម៉ោងជិត៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ធនៅទីលានចាក់សម្រាមបានធ្វើការដូចសព្វដង ក៏ឃើញវ៉ាលីគួរឲ្យសង្ស័យក៏បើកមើល រួចបានប្រទះឃើញសាកសពបុរសម្នាក់ក្នុងនោះបង្កឲ្យមានការភ្ញាក់ផ្អើល ក៏បានប្តឹងសមត្ថកិច្ចភ្លាមៗ ។

បច្ចុប្បន្នសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងបានតម្កល់ទុលនៅវត្តស្ទឹងមានជ័យ ហើយករណីនេះសមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងមមាញឹក ដើម្បីបញ្ជាក់ថាជាករណីអ្វីឲ្យពិតប្រាកដ និងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕

 

 

អត្ថបទដែលជាប់ទាក់ទង