ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងខណ្ឌពោធិ៍សែនជ័យ សហការជាមួយសង្កាត់ចោមចៅទី៣ និងកម្មករក្រុមហ៊ុនស៊ិនទ្រី បានរួមគ្នាសម្អាតអនាម័យបរិស្ថាន នៅលើកំណាត់ផ្លូវជាតិលេខ៤

55

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ធ្នូ២០២០ដោយមានការយកចិត្តទុកដាក់ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យបានដឹកនាំក្រុមការងារខណ្ឌ សហការជាមួយក្រុមរថយន្តបូមដីរបស់សាលាក្រុងភ្នំពេញ កម្លាំងកម្មករក្រុមហ៊ុនស៊ិនទ្រី និងកងម្លាំងសង្កាត់ចោមចៅទី៣ ចុះបោសសម្អាតនិងចូលកាយដីនិង ដីខ្សាច់នព្រមទាំងកាកសំណល់ផ្សេងៗ នៅទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៤(ទាំងសងខាង) ចាប់ពីរង្វង់មូលចោមចៅឆ្ពោះទៅស្តុបកប់ស្រូវឬវិថីឈ្នះ ឈ្នេះ ដាក់លើរថយន្តហើយដឹកចេញយកទៅចោលកន្លែងផ្សេង។

ក្នុងប្រតិប័ត្តការ ១គ្រឿងចក្រ ឈូសឆាយរបស់សាលាខណ្ឌចំនួន២គ្រឿង និងជួលរថយន្តបែនចំនួន២គ្រឿង។ ២ រថយន្តបូមដីរបស់សាលាក្រុងចំនួន១គ្រឿង ។ ៣គ្រឿងចក្ររបស់សង្កាត់ចំនួន១គ្រឿង ។
ក្នុងឱកាសនោះលោកប៉ាង លីដា បានថ្លែងអរគុណដល់កម្លាំង ទាំងអស់ដែលបានចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន នៅតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣៕

អត្ថបទដែលជាប់ទាក់ទង