ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃកិច្ចប្រជុំ AIMFប៉ុន្មានថ្ងៃនេះរាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើននៅឆ្នាំ២០២១ ក្នុងចំនួនទឹកប្រាក់ជាង២លានដុល្លារ

111

ភ្នំពេញ៖ សម្រាប់ លទ្ធផលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ លើកទី៩២ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមការបញ្ចូន

រូបភាពនិងសម្លេង នៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី នាពេលប៉ុន្មានថ្ងៃជាប់គ្នានេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើន នៅឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង២លានដុល្លារ ហើយក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមបដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិកផងដែរ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១២ធ្នូនេះថា ក្រោយកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ លើកទី៩២ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នាពេលប៉ុន្មានថ្ងៃជាប់គ្នានេះ រាជធានីភ្នំពេញ ទទួលបានគម្រោងអនុវត្តសំខាន់ៗនៅឆ្នាំ២០២១ ដែលមានដូចជា៖

  គម្រោងសុខមាលភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងកាកសំណល់ភក់បង្គន់ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ .០៨លានដុល្លារអាមេរិក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមបដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិក និងទីតាំងសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្ម ចំណែកថវិកាប្រមាណ២លានដុល្លាទៀតជាហិរញ្ញប្បទានឥតសំណងរបស់សមាគម និងដៃគូអភិវឌ្ឍជូនមករដ្ឋបាលរាជធានីភ្នំពេញ។

គម្រោងការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពអាសន្ន និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលមានទំហំទឹកប្រាក់ជិត២០ម៉ឺនដុល្លារអាមេរិក។

នៅក្នុងការបោះឆ្នោតកែសម្រួលសមាសភាពសមាជិកនៃការិយាល័យអចិន្ត្រៃយ៍ របស់សមាគមឡើងវិញ រាជធានីភ្នំពេញតំណាងឱ្យទីក្រុងនៅក្នុងទ្វីបអាស៊ី នឹងបន្តធ្វើជាសមាជិកការិយាល័យអចិន្ត្រៃយ៍សម្រាប់ឆ្នាំ២០២១២០២២បន្តទៀត។

កិច្ចប្រជុំបន្ទាប់របស់ការិយាល័យអចិន្ត្រៃយ៍ នឹងប្រារព្ធធ្វើនៅទីក្រុងប័រដូ(Bordeaux) សាធារណៈរដ្ឋ បារាំង នៅកំឡុងខែមីនា ឆ្នាំ២០២១។

   មន្ត្រីដដែរអោយដឹងថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ និងកិច្ចប្រជុំមហាសន្និបាតលើកទី៤០ របស់សមាគម(AIMF) ក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថលបានប្រារព្ធធ្វើនៅទីក្រុងទុយនីសប្រទេសទុយនេស៊ី តាមការបញ្ចូនរូបភាពនិងសម្លេង ស្របតាមការអញ្ជើញរបស់ លោកជំទាវ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម(AIMF) និងលោកជំទាវ Souad BEN ABDERRAHIM អភិបាលទីក្រុងទុយនីស។

   កិច្ចប្រជុំនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖

 . កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២

 បានប្រព្រឹត្តទៅនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ នៅប្រទេសទុយនេស៊ី ត្រូវនឹងម៉ោង១១និង៣០នាទីរំលងអាធ្រាត្រនៅកម្ពុជា ទៅតាមកម្មវិធីនិងរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖ ()ការពិនិត្យកែសម្រួលសមាសភាពសមាជិកការិយាល័យអចិន្ត្រៃយ៍, ()ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩១, ()ការបោះឆ្នោតជ្រើសរើសពានរង្វាន់ស្រ្តីប្រើប្រាស់ភាសាបារាំង, ()របាយការណ៍ថវិកាឆ្នាំ២០២០ និងគម្រោងថវិកាឆ្នាំ២០២១ និង()របាយការណ៍របស់លោកអគ្គលេខាធិការសមាគមស្តីពីផែនការសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការរបស់សមាគម។

. កិច្ចប្រជុំមហាសន្និបាតលើកទី៤០

ពិធីបើកកិច្ចប្រជុំមហាសន្និបាតលើកទី៤០ បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថលក្រោមអធិបតីភាព ឯកឧត្តម Hichem MECHICHI នាយករដ្ឋមន្ត្រីនៃប្រទេសទុយនេស៊ី និងលោកជំទាវ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម(AIMF) មហាសន្និបាតបានប្រារព្ធធ្វើទៅតាមកម្មវិធី និងរបៀបវារៈដែលបានកំណត់ ដោយអង្គមហាសន្និបាតបានធ្វើការបោះឆ្នោតអនុម័តលើសេចក្តីព្រាងឯកសាររបស់កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ និងឯកសារនៃមហាសន្និបាតលើកទី៣៩ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

   អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសទីក្រុងគីហ្គាលី (Kigali) ប្រទេសរ៉ាវ៉ាន់ដា(Rwanda) ជាទីតាំងសម្រាប់ប្រារព្ធធ្វើមហាសន្និបាតលើកក្រោយ នៅកំឡុងខែកក្កដា ឆ្នាំ២០២១៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង