ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះផ្ទះ ប្រពលរដ្ឋ២ខ្នងម៉ត់នៅក្នុងសង្កាត់ច្រាំងចំរេះទី១ តែមិនមានមនុស្សស្លាប់ ឬរបួសទេ

50

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រពលរដ្ឋ២ខ្នងម៉ត់នៅក្នុងសង្កាត់ច្រាំងចំរេះទី១ តែមិនមានមនុស្សស្លាប់ ឬរបួសទេ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១២:១០នាទីនេះនៅក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ។

   មន្ត្រីមូលដ្ឋានរាយការណ៍អោយដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១២:១០នាទី មានអគ្គិភ័យមួយនៅក្រុមទី១ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ។  បណ្តាលឲ្យឆេះផ្ទះទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ចំនួន ០២ខ្នង (ផ្ទះថ្មក្រោមឈើលើ) ១ខ្នង ឆេះទាំងស្រុង និង ១ខ្នងទៀត ឆេះខូចខាតផ្ទះឈើខាងលើ។

  ម្ចាស់ផ្ទះឈ្មោះ រូន យ៉ា និង រូន ម៉ាត់។ ចំពោះមូលហេតុ: ឆ្លងចរន្តអគ្គិសនី មិនមានមនុស្សស្លាប់ ឬរបួសទេ។ ប្រើប្រាស់ទឹកអស់ ៧ឡាន ហើយបានរលត់ទាំងស្រុងនៅម៉ោង ១២:៥០នាទីថ្ងៃខែដដែល៕

 

អត្ថបទដែលជាប់ទាក់ទង