ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវនាំយកថវិកា ចូលរួមបុណ្យសព ទុរគតជនម្នាក់នៅសង្កាត់ច្រាំងចំរេះទី២

48

 

ភ្នំពេញ៖កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រីជាក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ច្រាំងចំរេះទី២ ចូលរួមបុណ្យសព ទុរគតជនឈ្មោះ នៅ យុន ភេទស្រី អាយុ ៨៧ ឆ្នាំ ទទួលមរណភាពដោយជរាពាធ ស្នាក់នៅក្រុមទី៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។

នាឱកាសដ៏ក្រៀមក្រំនេះ អនុសាខាខណ្ឌ បានឧបត្ថម្ភ រួមមាន ៖ គ្រឿងបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារសពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង