ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យការងារបុកសៀផាយ ប្រឡាយទឹកស្អុយបឹងត្របែក

113

ភ្នំពេញ៖លោកអភិបាលខណ្ឌចំការមន ថេង សុថុលដោយបានដឹកនាំកម្លាំង នៃសាលាខណ្ឌនិងចៅសង្កាត់ព្រមទាំងមន្រ្តីជំនាញចុះត្រួតពិនិត្ យមើលការងារបុកសៀផាយនៅប្រឡាយបឹងត្របែក ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២០នេះ។

លោក ថេង សុថុល  បានជួបជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញនិងជួបជាមួយអ្នកប្រកបមុខរបរលក់លៀសហាលតាមរទេះរុញ អោយពួកគាត់លៃលកធ្វើយ៉ាងណា មានអនាម័យសម្រាប់ទិញយកទៅទទួលទានផងដែរហើយលើសពីនេះទៀត ដោយសូមអំពាវនាវទៅដល់បងប្អូន ដែលរស់នៅស្របដងប្រឡាយបឹងត្របែកត្រូវមើលថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាតនិងចូលរួមពាក់ម៉ាស់ការពារ,បាញ់ទឹកអាកុលឬជែលដោយលាងសម្អាត់ដៃជាប្រចាំនិងរក្សាគម្លាត ពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង