ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិនិយោគ ចិននៅតែបន្តមកបណ្ដាក់ទុន នៅខេត្តព្រះសីហនុ ឥតរាថយទោះបីជាជំងឺកូវីដ១៩កំពុង រីករាលដាលជាសកលយ៉ាងណាក៏ដោយ

101

ខេត្តព្រះសីហនុ៖ នាពេលបច្ចុប្បន្នខេត្តព្រះសីហនុកំពុងមាន ការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យជាពិសេសគឺវិស័យអចលនទ្រព្យដោយមាន ការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហជើងមេឃឲ្យអ្នកវិនិយោគទុន អន្តរជាតិ មកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះសម្រាប់ភូមិសាស្ត្រនៅខេត្តព្រះសីហនុ ទោះបីជាជំងឺកូវី១៩ កំពុងរីករាលដាលជាសកល ហើយប្រទេសកម្ពុជា ក៏ទទួលរងនូវជំងឺនេះផងដែរ ។ តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកវិនិយោគទុន ប្រទេសចិននៅតែ បោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើ សំណង់អាគារពាណិជ្ជកម្មអចលនទ្រព្យធំៗ នៅតែបន្តសកម្មភាពរបស់ខ្លួនឥតដកថយ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០ នេះគម្រោងអាគារពាណិជ្ជកម្មកម្ពស់ ៣៤ ជាន់ ក្រុមហ៊ុនចិន CLOUD ដែលគ្រោងនឹងចំណាយថវិកាប្រមាណជា ២០០ លានដុល្លារ ហើយជំហានទី ១ គឺចំណាយ ១០០ លានដុល្លារដែលមាន បន្ទប់ខុនដូ និងផ្ទះវីឡាប្រមាណជាង ១ ពាន់បន្ទប់ បានចាប់ដំណើរការ ពេលនេះដែលមានរយៈពេល ៣ ឆ្នាំ បើមិនមានការរំខានពីជំងឺកូវីដ១៩។

ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ដោយមានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យហើយអ្នកវិនិយោគទុនបរទេសមានជំនឿទុកចិត្តមកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះហើយទើបពួកគាត់ហ៊ានចំណាយបោះទុនរាប់រយលានដុល្លាមកលើទឹកដីប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។

ក្នុងនោះដែរអ្នកវិនិយោគទុន បរទេសនៃប្រទេសចិនក៏បានលើកឡើងថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ កម្ពុជាមានទំនុកចិត្តលើ អ្នកវិនិយោគទន់ប្រទេសចិន ទោះបីជាជួបនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ ក៏ប្រទេសចិនមិនបោះបង់ចោល នឹងបន្តការអភិវឌ្ឍន៍ វិនិយោគ គ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុ ឲ្យមានការអភិវឌ្ឍរហូតចប់គោលដៅ៕

អត្ថបទដែលជាប់ទាក់ទង