ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ ទៅកាន់តុលាការពីបទ”ឆបោក, លួចមានស្ថានទម្ងន់ទោស និងកំហែងយក មានស្ថានទម្ងន់ទោស ”Charts តាមWhatsApp ទារប្រាក់ពីជនរងគ្រោះ ចំនួន ៥០ម៉ឺនដុល្លារ

111

 

ភ្នំពេញ៖ ការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការពីបទ”ឆបោក, លួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស ” ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ខណៈជនសង្ស័យ នៅតែបន្តធ្វើសកម្មភាព Charts តាមWhatsApp ទារប្រាក់ពីជនរងគ្រោះ ចំនួន ៥០ ម៉ឺនដុល្លារ ។

ក្រោយពីទទួលបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំបញ្ជាផ្ទាល់ មកកម្លាំងជំនាញ ការិយាល័យ ព្រហ្មទណ្ឌអ.ហ.ផ.ទ ឲ្យចុះស្រាវជ្រាវស៊ើបអង្កេត បទល្មើសជាក់ស្តែង បន្ទាប់ពីបានទទួលបណ្តឹងប្តឹងពីជនរងគ្រោះ ពីបទ”ឆបោក, លួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស ” ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។

ក្រោយមក ជនសង្ស័យនៅតែបន្តធ្វើសកម្មភាព Charts តាមWhatsApp ទារប្រាក់ពីជនរងគ្រោះបន្ថែមទៀត ចំនួន ៣៥ ម៉ឺន ដែលខ្លួនជនសង្ស័យបានទទួលប្រាក់លើកទី១ ចំនួន ២៨៧,៥០០ ដុល្លារ រួចហើយ។ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក សុឹម ចាន់ណារ៉ា ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ASHU GEORGE EBOT ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ CAMERROONIAN ហើយបានធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅ Apartment Baly 3 បន្ទប់លេខ B១៦ ជាន់ទី១៧ ផ្លូវកែវចន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បានចាប់យកវត្ថុតាងរួមមាន: -ក្រដាស់ពុម្ភពណ៌ខ្មៅសម្រាប់ផលិតដុល្លារ ១ដុំ ក្រដាស់សម្រាប់ផលិតលុយដុល្លារ ៣ដុំ
-ដបទឹកថ្នាំសម្រាប់លាយដើម្បីផលិតលុយដុល្លារ ដបធំ១ ដបតូច៥ដប -ម្សៅស១ថង់ ដបប្រេង១ចំនួន -លុយដុល្លារចំនួន ៧១00$ និងដុល្លារពុម្ភ៥០០ដុល្លារ -រថយន្តម៉ាក់ Toyota Yaris ផ្លាកលេខ ភព ២I 7337 ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាង សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង