ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ប្រទះឃើញឈើ ដែលឈ្មួញមិនស្គាល់មុខ បានលួចដឹកយកមកទំលាក់ទុកចោល

82

រតនគិរី៖  កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ លោក ស៊ឹម លីន អភិបាលរងស្រុក និងជាអនុប្រធានអនុគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយបានប្រទះឃើញឈើដែលឈ្មួញ មិនស្គាល់មុខបានលួចដឹកយកមកទំលាក់ទុក នៅចំណុចពីរគោលដៅផ្សេងៗពីគ្នា ក្នុងនោះ គោលដៅទី១ មានម៉ូតូកែច្នៃចំនួន ០១ គ្រឿង និងឈើចំនួន ០៦ដុំ នៅចម្ងាយប្រហែល ៥០ម៉ែត្រពីប៉ុស្តិ៍ទាហានវរៈ០២។ គោលដៅទី២: មានឈើចំនួន ១៤ដុំ នៅចម្ងាយប្រហែល ៤០០ម៉ែត្រពីប៉ុស្តិ៍ទាហានវរៈ០២។
បច្ចុប្បន្នវត្ថុតាង មន្ត្រីជំនាញកំពុងអនុវត្តតាមនីតិវិធី។

 

អត្ថបទដែលជាប់ទាក់ទង