ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកម៉ូតូ របួសសន្លប់ធំ២នាក់ នៅផ្លូវ១១០ ឃុំឈើទាល ដោយសារបើកបរមិនប្រយ័ត្ននិងធ្វេសប្រហែស

92

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនឹងម៉ូតូ របួសធ្ងន់០២នាក់ និង ខូចខាត ម៉ូតូ ២គ្រឿង នាថ្ងៃទី១២ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១៨:១៥នាទី នៅ លើចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិប្ញស្សីស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក់Scoopy I ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1AA -0549 បើកបរដោយឈ្មោះផូ រី ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅពីលិចទៅកើតស្អាងភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ក៏បើកភ្លើងសុីញូខាងឆ្វេងឈប់មួយសន្ទុះ ក៏បត់ឆ្លងផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាC១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CM-9284 បើកបរដោយឈ្មោះឆាយ ធឿន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ រួមដំណើរដោយ ឈ្មោះ ហួត ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ អ្នកទាំង ២នាក់ មានស្រុកកំណើតនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិប្ញស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករធ្វើតុទូ បើកបរទិសដៅពីកើតទៅលិច (ស្អាងភ្នំពេញ) លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយ Honda Scoopy I ដែលកំពុងឆ្លងកាត់ថ្នល់នោះ បណ្តាលឲ្យរងរបួសធ្ងន់០២នាក់។ អ្នករងគ្រោះខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឈើទាល ទូរស័ព្ទហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពឃុំឈើទាល ដឹកអ្នកបើកបរទាំងសងខាង បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

ម៉ូតូទាំងពីរខាងលើ ត្រូវបានកម្លាំងជំនាញ ចរាចរណ៍ចុះមកវាស់វែង យកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

ការសន្និដ្ឋានអ្នកបើកបរម៉ូតូម៉ាក់ Honda dream 125 បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនបានមើលស្ថានភាពផ្លូវខាងមុខឧបសក្គ ។ អ្នកបើកបរម៉ូតូScoopy-I ធ្វេសប្រហែស មិនគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង