ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃខ្មែរចំនួន ៤អង្គ ដែលស្នាក់នៅខេត្តនគររាជប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែន ត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ

58

ឧត្តរមានជ័យ៖ អាជ្ញាធរថៃ ចាប់ព្រះសង្ឃខ្មែរចំនួន ៤អង្គបញ្ជូន ត្រឡប់មកកម្ពុជាវិញ នៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ តាមច្រកអន្តរជាតិជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អាជ្ញាធរថៃបានបញ្ជូនព្រះសង្ឃខ្មែរចំនួន ៤អង្គ  ដែលបានស្នាក់នៅខេត្តនគររាជ ប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែនឬលិខិតស្នាមអ្វីទាំងអស់ ឲ្យត្រឡប់មកវិញស្រុកកំណើតវិញ តាមច្រកអន្តរជាតិជាំ។

ព្រះសង្ឃខ្មែរចំនួន ៤អង្គ រួមមាន ១ ឈ្មោះ ងួន សំអឿន ភេទប្រុស ៤៧ឆ្នាំ , ២ ឈ្មោះ ទន់ សំអុន ភេទប្រុស២២ឆ្នាំ , រស់នៅភូមិឃ្ជាយ ឃុំតាទុង ស្រុក ដងទង់ ខេត្តកំពត។៣,ឈ្មោះ ម៉ៅ រិន ភេទប្រុស ១៥ឆ្នាំ និង៤,ឈ្មោះ អ៊ិន សុខ ភេទប្រុស ៤៨ឆ្នាំ រស់នៅធភូមិត្រពាំងនាល ឃុំតានុង ស្រុកដងទង់ ខេត្តកំពត។

ក្រុមគ្រូពេទ្យប្រចាំការនៅច្រកអន្តរជាតិជាំ បានបញ្ជូនព្រះសង្ឃខ្មែរចំនួន ៤អង្គ ទៅធ្វើចិត្តាឡីស័កនៅពេទ្យបង្អែកស្រុកអន្លង់វែង៕

អត្ថបទដែលជាប់ទាក់ទង