ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានកុងតឺន័របើកលឿន ក្រឡាប់ផ្ងារជើងទាំងព្រឹក

111

 

ភ្នំពេញ៖សមត្ថកិច្ចប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅ បានអោយដឹងថា នាព្រឹកមិញពោលគឺថ្ងៃទី១៣ខែធ្នូធ្នាំ២០២០នេះ មានករណីគ្រោះចរាចរណ៍ កើតឡើងនៅលើកំណាត់ផ្លូវថៃហ្គ័រ កែងផ្លូវជាតិលេខ១ នៅជិតភ្លើងស្តុបផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយឡានកុងតឺន័រ បើកបោះពួយលឿន ដូចហោះរួចតៃកុងឡានបួងចង្កួត បង្ខំបណ្ដាលអោយ ឡានកុងតឺន័រក្រឡាប់ផ្ងារជើងច្រង៉ាងៗតែម្ដង នៅលើផ្លូវតែមិន បណ្ដាលអោយអ្នកដំណើរណា ជួបគ្រោះថ្នាក់ឡើយពោលគឺក្រឡាប់តែឡាន។
មហាជននៅកន្លែងកើតហេតុ ពួកគាត់និយាយថាសព្វថ្ងៃនេះ ឡានកុងតឺន័រគឺតៃកុងឡាន គាត់បើកបរលឿនៗណាស់ គួរអោយខ្លាចដោយព្រឺឆ្អឹងខ្នង នៅពេលឡានកុងតឺន័រ បើកបរមកជិតពួកគាត់កំពុង ធ្វើដំណើរតាមផ្លូវជាតិលេខ១ ឬផ្លូវថៃហ្គ័រ និងបណ្ដាផ្លូវនានាឯទៀតនោះ។ ដូចនេះស្នើសុំបងៗ ដែលជាសមត្ថកិច្ចពាក់ព័ន្ធ និងការងារនេះជួយពិនិត្យ មើលផងចៀងវាងជួបគ្រោះថ្នាក់ ដូចករណីខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង