ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបសង្វៀនជល់មាន់ អ្នកលេងជល់មាន់ទាំងអស់ បានដឹងខ្លួនរត់គេខ្លួនបាត់អស់ ហើយសមត្ថកិច្ចរឹបអូសបានវត្ថុតាង ម៉ូតូចំនួន២៥គ្រឿង

58

 

តាកែវ៖អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបើកប្រតិបត្តិការចុះបង្ក្រាបសង្វៀនជល់មាន់ អ្នកលេងជល់មាន់ទាំងអស់បានដឹងខ្លួនរត់គេខ្លួនបាត់អស់ ហើយសមត្ថកិច្ចយើងរឹបអូសបានវត្ថុតាង ម៉ូតូចំនួន២៥គ្រឿង។

អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយមានចង្អុលបង្ហាញ់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ និងមានការសម្រប់សម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសា លាដំបូងខេត្តតាកែវ នៅ ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង ៤៥នាទី កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ឯក ​យុគ​ សា​រ៉ាត់​ អធិការនគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គោកព្រេច កំពែង និងប៉ុស្តិ៍នគរបាលរាមអណ្តើក បានចុៈបង្រ្កាបកន្លែងជល់មាន់មួយទីតាំង បានលាក់លួចលេងក្នុងដីវាល១កន្លែង ដែលជាកម្មសិទ្ទិរបស់ឈ្មោះ ជន រឹម ភេទស្រី អាយុ៨២ឆ្នាំ (ចាស់ជរា) មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រីអ្នកលេងជល់មាន់ទាំងអស់ បានដឹងខ្លួនរត់គេខ្លួនបាត់អស់ ហើយសមត្ថកិច្ច រឹបអូសបានវត្ថុតាងរួមមាន ៖ ១.ជញ្ជីងថ្លឹងមាន់ចំនួន០១ ។ ២.ម៉ូតូចំនួន២៥គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញយើងបានយកវត្ថុតាំង និងធ្វើការកំណត់មុខសញ្ញា អ្នកលេងល្បែងជល់មាន់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង