ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាសចំនួន១ម៉ឺន ម៉ាស៊ីនវាស់កំដៅ៥០គ្រឿង ត្រូវបាន ប្រគល់ជូនក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់ការពារកូវិដ-១៩

72

ភ្នំពេញ ៖ ក្រុមហ៊ុនមេឌីខល ខូអិលធីឌី លក់សម្ភារបរិក្ខាពេទ្យ បានផ្តល់អំណោយសប្បុរសធម៌ ជាម៉ាស់ ចំនួន១ម៉ឺន និងម៉ាស៊ីនវាស់កំដៅចំនួន៥០គ្រឿង ដល់ ក្រសួងព័ត៌មាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិ បាល ក្នុងការប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ជំងឺកូវីដ-១៩។
ក្នុងឱកាសទទួលម៉ាស់ចំនួន១ ម៉ឺនម៉ាស់ និងម៉ាស៊ីន វាស់កំដៅចំនួន៥០ គ្រឿង ដែលជាអំណោយរបស់លោក អ៊ូ វ៉ាន់ដា ប្រធានក្រុមហ៊ុន មេឌីខល ខូអិលធីឌី លក់សម្ភារបរិក្ខាពេទ្យនោះ។ ពិធីប្រគល់និងទទួលនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងព័ត៏មាន ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ដែលបាននាំយកអំណោយ សប្បុរសធម៏ មានសារប្រយោជន៍ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីការពារការរីករាតត្បាតជំងឺកូវីដ-១៩ ។

លោក បានបញ្ជាក់ថា អំណោយទាំងនេះ នឹងធ្វើការបែងចែងដល់គ្រប់អគ្គនាយកដ្ឋានទាំង៥ចំណុះឱ្យក្រសួងព័ត៌មាន ទុកឱ្យមន្រ្តី ប្រើប្រាស់ក្នុងការការពារមេរោគ ជាពិសេស ជំងឺកូវីដ-១៩។

លោក អ៊ូ វ៉ាន់ដា បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការវ៉ាស់កំដៅ ពាក់ម៉ាស និងលាងសំអាតដៃជាប់ជាប្រចាំ ឱ្យស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ក្នុងការរួមគ្នាអនុវត្តន៍ឱ្យមាន ប្រសិទ្ធ ភាពខ្ពស់ ៕ សំរិត 

 

អត្ថបទដែលជាប់ទាក់ទង