ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល សម្រេចតែងតាំង សមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​

105

ភ្នំពេញ៖ រាជរដ្ឋាភិបាល នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានចេញ​សេចក្តីសម្រេច ស្តីពី ការតែងតាំង​សមាសភាព​នៃ​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

ក្រុមប្រឹក្សា​ជាតិ​នេះ មាន​សមាសភាព ៣៨​រូប ដោយមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធានកិត្តិយស រីឯ​ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​ប្រធាន​។

ចំណែក​អនុប្រធាន មាន ៧​រូប ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ព្រមទាំង​សមាជិក​ផ្សេងទៀត ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​តាម​ក្រសួង​នានា ព្រមទាំង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​។

សមាសភាពខាងលើត្រូវអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងារ ដូចមានចែងនៅក្នុងព្រះរាជក្រឹត្យលេខ នស/ រកត/១០២០/១០៧៣ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង