ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្តេចក្រុមព្រះ រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស តែងតាំង​បុត្រ​ច្បង​ជា​អនុប្រធាន​

82

​ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុងមាន​ព្រះរាជសុខភាព​ទ្រុឌទ្រោម បានសម្រេច​រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ទ្រង់ទ្រាយ​ធំ​។​

​យោងតាម​សេចក្តីសម្រេច​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេច​តែងតាំង​បុត្រា​ច្បង​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​តែងតាំង​លោក អាំង សំបូរ ជា​អគ្គលេខាធិការ​ប្រតិបត្តិ បន្ថែម​លើ​តួនាទី​បច្ចុប្បន្ន និង​លោក ផាន់ សិទ្ធី ជា​អ្នកនាំពាក្យ​បក្ស បន្ថែម​លើ​តួនាទី​បច្ចុប្បន្ន​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​មរតក​បក្ស​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ឆាកនយោបាយ​តាមបែប​លទ្ធិប្រជាធិបតេយ្យ នៅ​ឆ្នាំ​១៩៩៣​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពី​ឈ្នះឆ្នោត​នៅ​អាណត្តិ​ទី​១​រួចមក​នោះ បាន​ប្រែជា​ចុះ​អន់ថយ​ជា​បន្តបន្ទាប់ ពី​គណបក្ស​ធំជាងគេ​នៅ​កម្ពុជា ក្លាយជា​គណបក្ស​មិន​ទទួលបាន​អាសនៈ​ទាល់តែសោះ ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣៕​

អត្ថបទដែលជាប់ទាក់ទង