ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចម៉ូតូហុងដាសេ១២៥ ពីខណ្ឌដង្កោ មកជាប់ប៉ូលិសកៀនស្វាយ

81

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអំពាវនាវដោយសូមប្រកាស
ស្វែងរកម្ចាសម៉ូតូ C125ដូចមាន
ភិនភាគក្នុងរូបភាពនឹង( របក )ដោយកាលពីរសៀល
១៦ខែធ្នូ ឆ្នាំ២០២០នៅចំនុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ។ ​​​​

ជនរងគ្រោះ​ ឈ្មោះ កក្តដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅ ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ជនសង្ស័យ ឈ្មោះ ធឹម វ៉េតហៅជីង ចក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យកម៉ូតូ មួយគ្រឿងម៉ាក C125ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1FS4319
លោកអធិការបន្តទៀតថានៅរសៀលថ្ងៃខែខាងលើ កំលាំងនគរបាលរដ្ឋបាល គគីរធំ ល្បាតក្នុងភូមិសាស្រ្ត ឃើញជនសង្ស័យ ដេកលើអង្រឹងក្នុងរោងលក់ដូរ ស្ថិតក្នុងភូមិ គគីរធំ ឃ៉ំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយបាន ចតម៉ូតូមួយគ្រឿងម៉ាក C125ពណ៌ខ្មៅ សេរីឆ្នាំ2016 ពាក់ផ្លាកលេខ ភ្នំពេញ 1FS 4319 នៅលើចិញ្ចើមផ្លូវជាតិលេខមួយ ដោយមានការសង្ស័យ បានឃាត់យកមកប៉ុស្ដិសាកសួរ ជនសង្ស័បានសារភាពថា៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខ្ញ៉ំបានដើរលេងក្នុងវត្ត ប្រវេងស្ថិតនៅភូមិ ត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី ភ្នំពេញ ឃើញម៉ូតូមួយគ្រឿងម៉ាក់C125ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ពាក់ផ្លាកលេខ ភ្នំពេញ 1FS4319 ជារបស់ឈ្មោះ កក្ដដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ សង្កាត់ជាមួយខ្ញ៉ំដែរ បានទុកសោម៉ូតូ ហើយ ម្ចាស់ម៉ូតូ កំពង់លេងបាល់ទះ ខ្ញ៉ំឡើងអង្គុយលើម៉ូតូកាច់សោម៉ូតូបញ្ឆេះ រួចហើយស្រែកប្រាប់ម្ចាស់ម៉ូតូថា៖ អញ ខ្ចីម៉ូតូអ្ហែងជិះដើរលេងបន្តិច តែម្ចាស់ម៉ូតូមិនបានឆ្លើយតបមកខ្ញ៉ំវិញទេ ខ្ញ៉ំក៏ជិះម៉ូតូដើរលេង ក្នុងទីក្រុង រួច ជិះបន្តមកតាមផ្លូវជាតិលេខមួយ ដល់ចំណុចភូមិ គគីរធំ ឃ៉ំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ម៉ូតូក៏អស់សាំង ខ្ញ៉ំឈប់សំរាក់នៅលើអង្រឹង ក្នុងរោងលក់ដូរ រីឯម៉ូតូខ្ញ៉ំចតជាប់ចញ្ចើមផ្លូវជិតកន្លែងខ្ញ៉ំដេក បានមួយសន្ទុះ សម្ថតកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ល្បាតតាមផ្លូវ ក៏ឃើញបានសួរនាំខ្ញ៉ំ ហើយយកខ្ញ៉ំមកប៉ុស្តិ៏នគរបាលរដ្ឋបាលគគីរធំដើម្បី សាកសួរ៕

អត្ថបទដែលជាប់ទាក់ទង