ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំប្រកាសថា សិស្សដែលត្រូវប្រលងបាក់ឌុបឆ្នាំនេះទាំងអស់ត្រូវ “ជាប់ជាស្ថាពរ” ដោយគ្មាននិទ្ទេស

97

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡានៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩២០២០ ដោយបានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩២០២០ ក្រសួងអប់រំយុវជន និងកីឡាកំណត់ឲ្យជាប់ជាស្ថាពរចំពោះបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡងដោយគ្មានការកំណត់ និទ្ទេស។

  គួរបញ្ជាក់ថា កាលពីម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានផ្តល់អនុសាសន៏ឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡា លោក ហង់ ជួនណារុន ធ្វើការពិចារណាយកពន្ទុប្រឡងឆមាស សម្រាប់ការកំណត់ជាប់ ឬធ្លាក់ របស់សិស្សបាក់ឌុប ពីព្រោះបើគិតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខដែលក្រសួងបានកំណត់យកជាថ្ងៃប្រឡងបាក់ឌុបនោះ ក៏មិនទាន់អាចប្រកាសបញ្ចប់ព្រឹត្តិការណ៍នេះបានដែរ៕

 

អត្ថបទដែលជាប់ទាក់ទង