ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងដកហូតថ្នាំញៀនចំនួន២៦កញ្ចប់

85

ខេត្តកំពត: កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច និងភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦:៣០នាទី។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងដកហូតថ្នាំញៀនចំនួន២៦កញ្ចប់(ធំ២២) សម្ភារៈជក់មួយចំនួន ដាវ កាំបិទ និងកាំភ្លើងកែឆ្នៃចំនួន៤ដើម ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង