មន្ត្រីរាជការនឹងប្រើប្រាស់ ឯកសណ្ឋានទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ នៅពេលបំពេញការងារ
ភ្នំពេញ៖ មន្ត្រីរាជការទាំងអស់ ពោលគឺថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនឹងប្រើប្រាស់ឯកសណ្ឋានទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ នៅពេលបំពេញការងារ ដែលមានទាំងស័ក្តិស្មា សញ្ញាឋានរស័ក្តិ ស្លាកឈ្មោះ ស្រោមជើង មួកកាស្ពេតនិងសញ្ញាចុងកអាវ បារ៉ែត(សញ្ញាសម្គាល់គ្រឿងឥស្សរិយយស)ជាដើម។
អនុវត្តតាមការណែនាំនេះរដ្ឋបាលខណ្ឌទួលគោក បានហៅជាងមកវាស់ទំហំអាវ រាប់រយសម្រាប់
ដើម្បីកាត់ជូនសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល គណៈនាយក ប្រធាន អនុប្រធាន នឹងមន្រ្តីការិយាល័យទាំ១១ដែលបម្រើការនៅថ្នាក់ខណ្ឌទាំងអស់ ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា រដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានវាស់កាត់ ខោ អាវ ដើម្បីកាត់ជូនសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល គណៈនាយក ប្រធាន អនុប្រធាន នឹងមន្រ្តីការិយាល័យទាំ១១ ដែលបម្រើការនៅថ្នាក់ខណ្ឌទាំងអស់ ហើយការធ្វើបែបនេះគឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយត្រូវកាត់អាវបំបើការងារទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕