ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​ប៉ូលិស​ស្រុក​កៀ​ស្វាយ ជួយ​អ្នកក្រខ្សត់​២៤​គ្រួសារ​នៅ​ឃុំ​សំរោង​ធំ​

78

 

​កណ្ដាល​៖​ក្រុមគ្រួសារ​ក្រខ្សត់​ចំនួន​២៤​គ្រួសារ ដែ​លស់​នៅ​ភូមិ​ស្ទឹង​២​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ដោយបាន​ទទួល​ការអាណិតអាសូរ ពី​សំណាក់​លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ព្រុំ សំណាង​ដោយបាន​យក​នូវ​អំណោយ​ជា​ស្បៀងអាហារ ទៅ​ជួយឧបត្ថម្ភ​ដល់​លំនៅស្ថាន​ពួកគាត់​ដែល​ស្ថិតនៅ​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។​

​លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ព្រុំ សំណាង បានអោយដឹងថា​ចំពោះ​អំណោយ​ផ្ដល់ជូន​ដល់​ប្រជាជន​ក្រខ្សត់​ទាំង​២៤​គ្រួសារ នៅពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ០១​បាវ ស្មើរ​២០​គីឡូក្រាម​,​មី​១​កេះ​តូច​,​សា​ប៉ូ​លាងចាន ០២​ដប​,​ម៉ាស់​១​ប្រអប់​,​ទឹក​សុ​ី​អុ​ី​វ​១​យួរ ទឹកត្រី​១​យួរ និង​ថវិកា ២០.០០០​រៀល​ផងដែរ​។​

​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​អោយដឹងទៀតថា ចំពោះ​សកម្ម​ភាពចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាជន​ក្រខ្សត់​នាពេលនេះ គឺជា​ការអនុវត្ត​ន៍តា​ម​ការណែនាំ​របស់​ថ្នាក់លើ និង​ជាពិសេស​លោក​អភិបាលស្រុក ថ្វី​ត្បិត​អំណោយ​ទាំងអស់នេះ​មាន​បរិមាណ​មិនសូវ​ច្រើនក្ដី​តែ​នេះ គឺជា​ការគិតគូ​ដោយ​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ទឹកចិត្ត​អាណិតអាសូរ​របស់​ថ្នាក់ដឹកនាំ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ហើយ​អំណោយ​ទាំងនេះ​នឹង​បាន​ជួយ​ដោះស្រាយ​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ ពេល​ជួប​កា​រលំ​បាល​បាន​មួយគ្រា​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង