ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រទះឃើញ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ស្លាប់ ក្នុង​បន្ទាប់​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត

75

 

​បន្ទាយមានជ័យ ៖​ប្រទះឃើញ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទាប់​ស្នាក់នៅ​របស់គាត់ ។​

​សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា​៖ នៅ​ម៉ោង​២​និង​១០​នាទី​ជិត​ទៀបភ្លឺ​ចូល ថ្ងៃទី ១៧​ខែធ្នូ​ឆ្នាំ​២០២០ បុរស​ជនជាតិ​ថៃ ម្នាក់​បាន​រាយការណ៍​ប្រាប់​ម្ចាស់ផ្ទះ​ថា សង្សារ​របស់ខ្លួន បាន​ស្លាប់​ហើយ ។​
​គួរ​បញ្ជាក់ថា​៖​ស្ត្រី​ខាងលើ​ឈ្មោះ​ហៅ​ក្រៅ ឈឺ រី អាយុ​ប្រ​រហែល​៣៥​ឆ្នាំ​ស្លាប់​នៅ​បន្ទប់ លេខ​១ ជាន់​ទី ១ ស្ថិតនៅ​បុរី​ដួង​ច័​ន្ធ នា​ភូមិ សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ទោះយ៉ាងណា សូម្បី​បុរស​ថៃ​ដែលថា ជា​សង្សារ​នោះ ក៏​អត់​ស្គាល់​អត្តសញ្ញាណ​សង្សារ​ស្រី​របស់ខ្លួន​ដែរ ។​

​ប៉ុន្តែ​តាម​ការ​បំ​ភ្លី​របស់​មិត្តភក្តិ​ផ្សេងទៀត​នៃ​សព​ថា ៖​សព​មាន​ជំ​ម្ងឺ​របេង រាំ​រ៉ៃ ។
ករណីនេះ​ត្រូវ​រង់ចាំ​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​និង​ក្រុង​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ៕

អត្ថបទដែលជាប់ទាក់ទង