អាជ្ញាធរខណ្ឌពោធិសែនជ័យ យើងរួមគ្នាលើកស្ទួយអក្សរសាស្ត្រជាតិ, ខណះដែលសណ្ឋាគារអន្តរជាតិ ស៊ីងទូហួយ ដាក់ស្លាកយីហោអត់មានអក្សរខ្មែរ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិសែនជ័យចុះណែនាំដល់ម្ចាស់សណ្ឋាគារអន្តរជាតិ ស៊ីងទូហួយ ដែលដាក់ស្លាកយីហោពីខាងមុខសណ្ឋាគារ មានតែអក្សរអន្តរជាតិ គ្មានអក្សរជាតិឬអក្សរខ្មែរ និងរំលោភលើចិញ្ចើមផ្លូវថ្មើរជើង ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ឱ្យរុះរើចេញនិងទុករយៈពេលឱ្យ៥ បើមិនរើ ចេញទេនៅពេលខាងមុខក្រុមការងារ និងដាក់កម្លាំងវាយកំទិចចោល ។
ការណែនាំខាងលើនេះខណ្ឌដែលក្រុមកាងារខណ្ឌពោធិសែនជ័យដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យដឹកនាំកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌពោធិសែនជ័យ ចុះរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាននៅតាមបណ្ដោយសហព័ន្ធរុស្ស៊ីនិងផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣នៅព្រឹកថ្ងៃទី១៧ធ្នូ២០២០។ក្នុងឱកាសនោះលោកអភិបាលរងខណ្ឌបានអរគុណដល់ កងកម្លាំងទាំងអស់ ដែលបានរួមសហការបានល្អធ្វើការងារនេះបានល្អ៕