ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារសាមគ្គី ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ជុំវិញផ្សារដើម្បីឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ

112

ភ្នំពេញ៖ គណៈកម្មការផ្សារសាមគ្គី នាព្រឹកថ្ងៃទី១៩ខែធ្នូនេះ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវមួយចំនួនជុំវិញផ្សារ
ដើម្បីឲ្យបរិវេណជុំវិញផ្សារមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកបាន។
គណៈកម្មការផ្សារ ក៏ដូចជា កម្លាំងសណ្ដាប់ធ្នាប់របស់ផ្សារសាមគ្គីបានណែនាំអោយបងប្អូនអាជីវករពិសេស អាជីវករលក់តាមកញ្ច្រែង ល្អី លក់ដូរឲ្យមានសណ្ដាប់ធ្នាប់ ដោយទុកផ្លូវសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅបាន។
លោកថោង ថង ប្រធានគណៈកម្មការផ្សារសាមគ្គីបានឲ្យដឹងថា ផ្លូវលេខ១១៨ ផ្លូវលេខ១២២ និងផ្លូវ ២៣៣ជុំវិញផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ផ្សារបញ្ចេញកំលាំងចុះរៀបចំសណ្ដាប់ធ្នាប់ ជាប្រចាំ ដើម្បីអោយទីផ្សារទាំងមូលមានសោភណ្ឌភាព បរិស្ថាននិងសណ្តាប់ធ្នាប់ល្អ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងនេះដូចគេវែកចកអញ្ចឹងដែរ ពោលគឺពេលកម្លាំងចុះរៀបចំ ឃើញថាស្អាតល្អ តែនៅពេលដែលកម្លាំងដកថយមកវិញ បងប្អូនអាជីវករទាំងនោះគាត់លក់លើទ្រូងផ្លូវដដែល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី
កម្លាំងសណ្ដាប់ធ្នាប់ នៅតែបន្តធ្វើជាប្រចាំ ដើម្បីឲ្យផ្លូវទាំងបីខ្សែខាងលើអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍បាន៕

 

អត្ថបទដែលជាប់ទាក់ទង