ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបានហើយឃាតករ ដែលបាញ់សម្លាប់បុរសម្នាក់ ជាអ្នកគក់ជេរដី ម៉ូតូ និងចងការប្រាក់

80

ភ្នំពេញ​៖​ កម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌកំបូល​ បានធ្វេីការឃាត់ខ្លួនឃាតករ ដែលបាញ់សម្លាប់បុរសម្នាក់ បានហេីយ កាលពីរសៀល១៩ខែធ្នូឆ្នាំ២០២០ នៅផ្លូវវេងស្រេង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

ជនដៃដល់ឈ្មោះ សុខហេង សំបូរ​ ភេទប្រុសអាយុ៣១ឆ្នាំ​ ស្នាក់នៅភូមិស្រែញរ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ កាំភ្លេីងដែលជនដៃដល់ ធ្វេីសកម្មភាពនោះម៉ាកCZ ។

គួររំលឹកថា​ ៖កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។មានករណីខ្មាន់កាំភ្លេីង បានបាញ់ប្រហាបុរសម្នាក់ចំនួន៤គ្រាប់ បណ្តាលឲ្យស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ហេីយជនដៃដល់ក៏គេចខ្លួនបាត់។
រហូតមកដល់រសៀលថ្ងៃទី១៩ខែធ្នូ​ឆ្នាំ២០២០​ កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយ កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាន ធ្វេីការឃាត់ខ្លួនជនដៃដល់បានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ បានសារភាពថាខ្លួនពិតជា បានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ព្រោះតែរឿងជំពាក់លុយ។

ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងនិងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបន្តថា៖បច្ចុប្បន្ន​ជនសង្ស័យត្រូវបាន កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលកំពុងសួរចម្លេីយ៕

អត្ថបទដែលជាប់ទាក់ទង